Oil Pressure Sensor

ញ្ញាណករត្រួតពិនិត្យសំពាធប្រេង


Screen Shot 2015-09-22 at 9.13.55 AM
Oil Pressure Sensor Location

មុខងារ និងទីតាំង ញ្ញាណករសំពាធប្រេង

ការបាត់សំពាធប្រេងម៉ាស៊ីន អាចធ្វើឲ្យម៉ាស៊ីនខូចខាត ។ ករណីនេះ ភ្លើងសញ្ញា សំពាធប្រេង ខុសប្រក្រតី (low oil pressure warning lamp) ត្រូវបានប្រើ សម្រាប់ដាសតឿនអ្នកបរឡាន ប្រសិនបើសំពាធប្រេងធ្លាក់ចុះទាប ។

សំពាធប្រេងត្រូវបានត្រួតពិនិត្យមាន 2 របៀប ៖

  • ឆ្នុកសំពាធប្រេង (oil pressure switch)
  • ញ្ញាណករសំពាធប្រេង (oil pressure sensor)

ឆ្នុកសំពាធប្រេង ឬញ្ញាណករ ជាធម្មតាបំពាក់នៅផ្នែកចំហៀង នៃតួម៉ាស៊ីន (engine block) ក៏ប៉ុន្តែ ឆ្នុក ឬញ្ញាណករទី 2 ត្រូវបានបំពាក់បន្ថែមនៅក្បាលស៊ីឡាំង (cylinder head)

ឆ្នុកសំពាធប្រេង (oil pressure switch) គឺអាចត្រួតពិនិត្យ ភ្លើងសញ្ញាដាសតឿន (warning lamp) ដោយផ្ទាល់ គឺត្រូវភ្ជាប់ខ្សែម៉ាសដី (ground connection) ឆ្លងកាត់តួម៉ាស៊ីន នៅពេលដែលសំពាធប្រេងធ្លាក់ចុះ ។

oil pressure warning light
oil pressure warning light

ញ្ញាណករសំពាធប្រេង (oil pressure sensor) ផ្ដល់សញ្ញាទៅឲ្យ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) ហើយម៉ូឌុលអេឡិចត្រូនិច ត្រួតពិនិត្យដំណើរការ នៃភ្លើងសញ្ញាដាសតឿន នៅពេលដែល សំពាធប្រេង ធ្លាក់ចុះទាបពេក ។

 

ឆ្នុកសំពាធប្រេង (oil pressure switch)

ឆ្នុកសំពាធប្រេង គឺជាសៀគ្វីចំហ (electrically open) ឬសៀគ្វីបិទ (closed state) ។ សំពាធប្រេងម៉ាស៊ីនដាកកម្លាំងប្រឆាំង នឹងភ្នាសស្ដើង (membrane) ធ្វើឲ្យរឺស័របំណែន ។ សកម្មភាពនេះ ធ្វើឲ្យបើកតំណរភ្ជាប់ម៉ាស (ground contact) នៅខាងក្នុងឆ្នុកសំពាធប្រេង ។ ឆ្នុកសំពាធប្រេង ជាខ្សែម៉ាសធម្មតា ឆ្លងកាត់តួម៉ាស៊ីន ។

oil pressure switch
oil pressure switch

ញ្ញាណករសំពាធប្រេង (oil pressure sensor)

មិនដូច ឆ្នុកសំពាធប្រេង ដែលជាសៀគ្វីចំហ ឬសៀគ្វីបិទ ញ្ញាណករសំពាធប្រេង (oil pressure sensor) វាស់សំពាធពិតប្រាកដរបស់ប្រេងម៉ាស៊ីន ។

ញ្ញាណករសំពាធប្រេង ត្រូវបានភ្ជាប់ទៅនឹងម៉ូឌុលអេឡិចត្រូនិច (ECU) ដែលមាន ប៉ូលវិជ្ជមាន (positive) ខ្សែម៉ាសដី (ground) សញ្ញាពីខ្សែភ្លើងភ្ជាប់ (signal wire connection) ។

ញ្ញាណករសំពាធប្រេងមាន 2 ប្រភេទ ៖

  • Piezo-pressure sensor: ឧបករណ៍វាស់ ត្រូវបានដាក់នៅក្នុងភ្នាសស្ដើង (membrane) ។ សំពាធរបស់ភ្នាស លូតទ្រង់ទ្រាយ របស់ឧបករណ៍វាស់ ដែលវាផ្លាស់ប្ដូរ តំលៃរ៉េស៊ីស្តង់ (resistance value) នៅក្នុងឧបករណ៍វាស់ ។
Pizo-pressure sensor
Pizo-pressure sensor
  • Capacitive pressure sensor: ញ្ញាណករ មានបន្ទៈនឹងថ្កល់ (fixed plate) និងបន្ទៈមានចលនា (movavle plate) ។ សំពាធប្រេង ធ្វើឲ្យបម្រែបម្រួលចម្ងាយ បន្ទៈទាំង 2 ដែលធ្វើឲ្យតំលៃរបស់កាប៉ាស៊ីតេផ្លាស់ប្តូរ ។
capacitive pressure sensor
capacitive pressure sensor

ញ្ញាណករសំពាធប្រេងទាំងអស់ មានសៀគ្វីអាំភ្លីមួយ (amplification circuit) ដែល បំលែងរង្វាស់តំលៃ (measured value) ទៅជាសញ្ញា ដែលម៉ូឌុលអេឡិចត្រូនិចឡាន (ECU)  អាចបកប្រែបាន ។

វីឌីអូ youtube ខាងក្រោមជាការបង្ហាញអំពីបៀបធ្វើតេស្ត ឆ្នុកសំពាធប្រេង (oil pressure switch) :

Testing of Oil Pressure Switch


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Unknown's avatar

Author: electrodockhmer

I'm an mechanical engineer

Leave a comment

Design a site like this with WordPress.com
Get started