Temperature Sensor

សែនស័រសីតុណ្ហភាព


Engine Coolant Temperature Sensor
Engine Coolant Temperature Sensor

សែនស័រសីតុណ្ហភាព (temperature sensors) ត្រូវបានប្រើសំរាប់ថតយក សីតុណ្ហភាព ដោយប្រព័ន្ធអេឡិចត្រូនិច ។ វាត្រូវបានប្រើនៅក្នុងម៉ាស៊ីនឡាន ជាឧទាហរណ៍ សែនស័រសីតុណ្ហភាពខ្យល់ (air temperature sensor) ឬ សែនស័រសីតុណ្ហភាពឥន្ធនៈ (fuel temperature sensor) និង សែនស័រកម្ដៅទឹក ស្អំម៉ាស៊ីន (coolant temperature sensor) ។ វត្ថុធាតុផ្នែកខាងក្រៅ របស់សែនស័រផលិតឡើងអំពី សឺមីកុងដុចទ័រ (semiconductor) ដែលវាអាច បំបែររង្វាស់ កម្រិតសីតុណ្ហភាព ។ សែនស័រសីតុណ្ហភាពជាប្រភេទ មេគុណសីតុណ្ហភាពអវិជ្ជមាន (negative temperature coefficient (NTC)) ។ ឧប្រសិនបើសីតុណ្ហភាពកើនឡើង នឹងធ្វើឲ្យរ៉េស៊ីស្តង់របស់ញ្ញាណករធ្លាក់ចុះ ។

ដូចគ្នាជាមួយរ៉េស៊ីស្តង់ (resistance) តង់ស្យុងធ្លាក់ចុះនៅក្នុង NTC បើតង់ស្យុង ធ្លាក់ចុះ កាន់តែតូច មានន័យថាសីតុណ្ហភាពកំពុងកើនឡើង ។ វាអាចត្រួតពិនិត្យបានដោយប្រើឧបករណ៍ ម៉ាល់ទីម៉ែតឌីជីថល (multimeter) ។ សូមមើលវីឌីអូ នៃការធ្វើតេស្តញ្ញាណករសីតុណ្ហភាពខាងក្រោម !

Engine Coolant Temperature Sensor Resistance Checking

ប្រសិនបើម៉ូឌុលអេឡិចត្រូនិច (control unit) ផ្ដល់តង់ស្យុង 5 V នៅខ្សែលេខ 5 (មើលរូបភាពខាងក្រោម) ហាញរង្វាស់ (measuring instrument) ត្រូវតែចង្អុលប្រាប់ថា តង់ស្យុងធ្លាក់ចុះតិចជាង 5 V ដែលសីតុណ្ហភាពកំពុងកើនឡើង ។ នៅគ្រប់សីតុណ្ហភាព រ៉េស៊ីស្តង់ NTC ធ្លាក់ចុះស្ទើរតែស្មើរសូន្យ ។ ក្នុងករណីនេះ ហាញរង្វាស់ ថតបានដំលៃតង់ស្យុងលើសពីសូន្យ ។

 

Voltage Drop with Resistance
Voltage Drop with Resistance

ប្រសិនបើរ៉េស្តង់ ត្រូវបានវាស់ ជំនួសឲ្យការធ្លាក់ចុះនៃតង់ស្យុង (voltage drop) ឆ្នុកអេឡិចត្រូនិច (plug-in connection) ភ្ជាប់ទៅ ម៉ូឌុលអេឡិចត្រូនិចឡាន (control unit) ត្រូវតែចាប់យកពត៌មានបាន ។ រង្វាស់នៃដំលៃរ៉េស៊ីស្តង់ ត្រូវតែផ្ទៀងផ្ទាត់ជាមួយ ដំលៃបញ្ញាត្តិ (values prescribed) ដោយរោងចក្រផលិតឡាន ។ ជាទូទៅលក្ខណៈរបស់ NTC ត្រូវបានបង្ហាញជាលក្ខណៈខ្សែកោង ។

Characteristic Curve of an NTC
Characteristic Curve of an NTC

Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German edition was written by technical instructor, engineers and technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Unknown's avatar

Author: electrodockhmer

I'm an mechanical engineer

Leave a comment

Design a site like this with WordPress.com
Get started