ញ្ញាណករវាស់កម្រិតប្រេងម៉ាស៊ីន
មុខងារញ្ញាណករកម្រិតប្រេងម៉ាស៊ីន
កម្រិតប្រេងម៉ាស៊ីនបង្ហាញបានតាមរយៈ ការដាសតឿនអ្នកបរឡាន នៅពេលកម្រិត ប្រេងរំអិល ធ្លាក់ចុះទាបពេក ។ ឧបករណ៍ សម្រាប់ត្រួតពិនិត្យ ស្ថិតនៅខាងក្រោម ឬនៅចំហៀងទម្រប្រេង (oil pan) ។
កម្រិតប្រេងអាចត្រួតពិនិត្យបាន ដោយប្រីវិធី 2 យ៉ាង ៖
- ឆ្នុកវាស់កម្រិតប្រេង (oil level switch)
- ញ្ញាណករវាស់កម្រិតប្រេង (oil level sensor)
ឆ្នុកវាស់កម្រិតប្រេង (oil level switch)
ឆ្នុកវាស់បម្រិតប្រេងមាន 2 ទីតាំង ៖
- ទីតាំងបើក (open) : កម្រិតប្រេងគ្រប់
- ទីតាំងបិទ (closed) : កម្រិតប្រេងទាបពេក
ឆ្នុកវាស់កម្រិតប្រេងមាន 2 ប្រភេទ ៖
- បន្ទៈលោហៈ (reed contact) : ប្រសិនបើកម្រិតប្រេងរំអិល ធ្លាក់នៅក្រោម កម្រិតអប្បបរមា (minimum level) មេដៃក (magnet) នឹងភ្ជាប់បន្ទៈលោហៈ ស្តើង (reed contact) ជាមួយគ្នា បន្ទាប់មកចរន្តនិងឆ្លងកាត់ ឬគេហៅថា សៀគ្វីបិទ
- អង្គធាត់ចម្លងចរន្ត (electrical conductivity) : ដំណើរការរបស់ ឆ្នុកវាស់ កម្រិតប្រេង យោងលើ ការចម្លងចរន្តអគ្គិសនី នៅក្នុងអង្គធាតុរាវ ឬប្រេងរំអិល

មានអេឡិចត្រូត 2 (two electrodes) បានដាក់នៅទីតាំង ដែលប្រេង មានកម្រិត អប្បបរមា (minimum level) ។ នៅពេលកម្រិតប្រេង ធ្លាក់ចុះដល់ ខាងក្រោម អេឡិចត្រូត បន្ទាប់មករ៉េស៊ីស្តង់ (resistance) នៅចន្លោះផ្ទៃប៉ះអេឡិចត្រូត កើនឡើងខ្ពស់ទៅៗ ព្រោះនៅពេល កម្រិតប្រេងធ្លាក់ចុះ និងមានខ្យល់ប៉ះ ផ្ទៃអេឡិចត្រូត ជំនួសអង្គធាតុរាវ ហើយខ្យល់ ស្ទើរតែគ្មានភាពចម្លង ចរន្តអគ្គិសនី ។
សៀវគ្វីអាំភ្លី (amplifier circuit) នៅខាងក្នុងគ្រឿងបង្គុំឆ្នុកវាស់កម្រិតប្រេង (switch assembly) បង្កើត ការកំណត់សញ្ញា (identifiable signal) ទៅឲ្យ ម៉ូឌុល អេឡិចត្រូនិចឡាន (engine control unit) ។
ញ្ញាណករវាស់កម្រិតប្រេង (oil level sensor)
ញ្ញាណករកម្រិតប្រេង មិនមែនគ្រាន់តែអាចចាប់យកសញ្ញា នៅពេលកម្រិត ប្រេងរំអិល ធ្លាក់ចុះទាបប៉ុណ្ណោះទេ វាថែមទាំងអាចកំណត់ បរិមាណប្រេងម៉ាស៊ីន (actual oil level) ។

កម្រិតប្រេងរំអិលអាចកំណត់បាន ជាមួយនឹងប្រភេទញ្ញាណករ (sensor types) ៖
- Potentiometer
- Inductive
- Capacitive
- Electro-thermal
ឧបករណ៍វាស់អេឡិចត្រូម៉ូទីវ/បម្រែបម្រួលអនុភាព (potentiometer)
ម៉ូឌុលអេឡិចត្រូនិច (control unit) ផ្គត់ផ្គង់ចរន្តជាប់ (DC) ដែលមានតំលៃតង់ស្យុង ទៅឲ្យញ្ញាណករ (sensor) ។ តំលៃតង់ស្យុងដើម (actual voltage) នៅលើផ្ទៃប៉ះលោហៈ (sliding contact) អាស្រ័យលើទីតាំងទំនាក់ទំនងនៃផ្ទៃប៉ះ នៅលើឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។ តំលៃតង់ស្យុង ត្រូវបានបញ្ជូនទៅឲ្យ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) ។
ការផ្លាស់ប្តូរកម្រិតប្រេងរំអិល ធ្វើឲ្យចលនានៃផ្ទៃប៉ះលោហៈប៉ះទៅនឹងឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។
តំលៃតង់ស្យុងនៅក្នុងញ្ញាណករ មានពី 0.2 – 4.8 V ។ ប្រសិនបើតង់ស្យុងធ្លាក់ចុះ លើសពីតំលៃនេះ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) អាចនឹងកំណត់ថា ប្រាកដជា មានបញ្ហានៅក្នុងសៀគ្វីអគ្គិសនី ។

ញ្ញាណករម៉ាញ៉េទិច (inductive sensor)
ញ្ញាណករ (sensor) រួមបញ្ចូល របុម (coil) និងស្នូល (core) ដែលអាចមានចលនា ទៅក្រោយ ទៅមុខ នៅក្នុងរបុម ។
ទីតាំងនៃស្នូលរបស់ញ្ញាណករ កំណត់បរិមាណបម្រែបម្រួលចរន្តអគ្គិសនី (inductance) នៅក្នុងរបុម ។
នៅពេលដែលស្នូលលោហៈ (core) រំកិលចូលទៅក្នុង របុម នោះរ៉េស៊ីស្តង់របុម (coil’s resistance) ផ្លាស់ប្តូរ ដែលចរន្តបង្កើនជាអតិបរមា (maximized) ។ ដូច្នេះ វានឹងប្រើ ការពន្យាពេល សម្រាប់ឲ្យចរន្តអតិបរមា រត់ឆ្លងកាត់សៀគ្វី ។ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) វាស់រយៈពេលតម្រូវឲ្យចរន្តអគ្គិសនីកើនឡើងដល់ 50 mA ។

ញ្ញាណករចម្លងចរន្តអគ្គសិនី (capacitive sensor)
ញ្ញាណករ (sensor) រួមមានស៊ីឡាំងចម្លងចរន្តអគ្គិសនី 2 មានចលនាប៉ះគ្នាទៅវិញទៅមក ។ នៅចន្លោះស៊ីឡាំងទាំង 2 មានស្រទាប់ប្រេង ដែលប្រេងក្លាយជាអង្គធាត់ចម្លងចរន្ត ។
បរិមាណនៃបម្រែបម្រួលចរន្ត (capacitor change) មានន័យថាកម្រិតប្រេង ឬចំណុះប្រេងផ្លាស់ប្ដូរ ។
ញ្ញាណករ (sensor) ផ្ទុកដោយសៀគ្វីអាំភ្លី (amplification circuit) សម្រាប់បំលែងរង្វាស់ នៃសញ្ញា ដែលម៉ូឌុលអេឡិចត្រូនិចអាចអានបាន ។

ញ្ញាណករអេឡិចត្រូទ៉ែម៉ូ (electro-thermal sensor)
នៅក្នុងញ្ញាណករមានបង្គុំសៀគ្វី (integrate circuit) សរសៃលោហៈក្តៅ (heated filament) ។
សម្រាប់រយៈពេលខ្លី សីតុណ្ហភាពរបស់សរសៃលោហៈ ត្រូវបានទទួលកម្ដៅ ដោយចរន្តថេរ (constant current) ។ ប្រេងរំអិលបញ្ចុះត្រជាក់សរសៃលោហៈល្អជាងខ្យល់ ហើយនៅពេល ញ្ញាណករ វាស់កម្រិតប្រេង (oil level sensor) លិចប្រេងចូល វានឹងចាប់ផ្ដើមចុះត្រជាក់ ។
ខ្សែភ្លែងដែលមានសីតុណ្ហភាពខ្ពស់ មានរ៉េសីស្តង់ខ្ពស់ផងដែរ ។ ដូចនេះ នៅពេល សរសៃលោហៈក្តៅ នាំឲ្យរ៉េសីស្តង់កើនឡើង និងធ្វើឲ្យតង់ស្យុងធ្លាក់ចុះ ។

Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia