Oscilloscope

អូស៊ីយូស្កូប


Digital oscilloscope
Digital oscilloscope

ពេលបច្ចុប្បន្ន អ្នកបច្ចេកទេសឡាន ប្រើឧបករណ៍ស្កូបឌីជីថល (digital scope) ដើម្បីវាស់ទំរង់រលក នៃសញ្ញាណអគ្គិសនី (waveform) ជាឧទាហរណ៍ ចលនាតង់ស្យុង ដែលគ្រប់គ្រង ប្រពន្ធ័បាញ់ឥន្ធនៈ (fuel injection system) ។ល។

សញ្ញាតង់ស្យុង (voltage signals) ដែលបញ្ជា ឧបករណ៍អេឡិចត្រូមេកានិច (electro-mechanical devices) គឺពិបាកតាមដាន និងជាកម្លាំង មើលមិនឃើញ ដោយភ្នែក (unseen force) ។
តើអ្នកអាចត្រួតពិនិត្យកម្លាំងមើលមិនឃើញទាំងអស់នោះ ដូចម្ដេច ?

អូស៊ីយូស្កូប ឬ គេតែងហៅថា ស្កូប (scope) អាចធ្វើតេស្ត និង បង្ហាញ សញ្ញាតង់ស្យុង ជាទំរង់រលក (waveforms), ការបង្ហាញឲ្យឃើញច្បាស់ នៃបម្រែបម្រួលតង់ស្យុង ។ សញ្ញាត្រូវបានបង្ហាញឡើង នៅលើអក្ស័ (graph) ដែលវាប្រាប់អំពីបម្រែបម្រួលសញ្ញាតង់ស្យុង ។ អក្ស័បញ្ឈរ (Y) បង្ហាញអំពី រង្វាស់តង់ស្យុង (voltage measurement) និងអក្ស័ផ្ដេក (X) បង្ហាញអំពី រយៈពេល ។

អក្ស័ដែលបង្ហាញដោយឧបករណ៍ស្កូប (scope) អាចបង្ហាញអំពី ពត៌មានសំខាន់ដូចជា ៖

• សញ្ញា តង់ស្យុង (voltage) និងអាំងតង់ស៊ីតេចរន្តអគ្គិសនី (current) ក្នុងពេលប្រតិបត្ដិឧបករណ៍ប្រើចរន្តអគ្គិសនី
• សញ្ញាខុសប្រក្រតីផ្សេងៗ (signal anomalies)
• គណនាហ្រ្វេកង់ (frequency) សញ្ញារំយោល (oscillating signal) និងសមីការហ្រ្វេកង់មួយចំនួនទៀត (any variations in frequency)
• សញ្ញាផ្សេងៗទៀត រាប់បញ្ចូលទាំង សញ្ញាសម្លេងរំខាន (noise signal)

មកដល់សព្វថ្ងៃ គេប្រើឧបករណ៍ស្កូបឌីជីថល (digital oscilloscopes) ដែលឧបករណ៍ប្រភេទនេះ អាចរៀបរាប់ អំពីរង្វាស់នៃសញ្ញាផ្សេងៗ បានជាក់លាក់ (accurate signal measurements), ល្បឿនគណនាលឿន (fast calculations), មានសមត្ថភាពផ្ទុកទិន្នន័យ (data storage capabilities) និងធ្វើការវិភាគដោយស្វ័យប្រវត្តិ (automated analysis) ។

BSL008 Fluke 125 Industrial ScopeMeter


Textbooks by Fluke Corporation, world leader in manufacturer, distribution and service of electronic test tools and software
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Unknown's avatar

Author: electrodockhmer

I'm an mechanical engineer

Leave a comment

Design a site like this with WordPress.com
Get started