Resistance

រ៉េស៊ីស្តង់


Resistor Types
Resistor Types

រ៉េស៊ីស្តង់ (resistance)

ប្រព័ន្ធអេឡិចត្រូនិចមិនអាចទៅរួចទេ បើគ្មានវត្តមានរបស់រ៉េស៊ីស្ទ័រ (resistor) ។ បន្ទះសៀគ្វីទាំងអស់ ត្រូវមានរ៉េស៊ីស្ទ័រ ។ រ៉េស៊ីស្ទ័រមានមុខងារកំណត់អាំងតង់ស៊ីតេចរន្តអគ្គិសនី រត់ឆ្លងកាត់សៀគ្វី ហើយវាបំលែងថាមពលអគ្គិសនី (electric energy) ទៅជាថាមពលកម្ដៅ ។

អក្សរសម្គាល់ R បង្ហាញអំពីរ៉េស៊ីស្តង់ (resistance) ។ ខ្នាតរបស់រ៉េស៊ីស្តង់គឺ អូម (Ohm (Ω)) ដែលពាក្យនេះមានប្រភពមកពីពាក្យភាសាក្រិចថា អូមីហ្គា (Omega) ។

ដំណើរការ (operation)

អង្គធាតុចម្លងចរន្តអគ្គិសនី ឬគេតែងតែហៅថា កុងឌុចទ័រ (conductor) ។ កុងឌុចទ័រដែលមានអង្កត់ផ្ចិតធំ អាចឲ្យចរន្តរត់កាត់ធំ ឬគេហៅថា អេឡិចត្រុងសេរី (free electron) ។ ដូចនេះចរន្តអគ្គិសនីអាចចលនា ឬមានចលនាបានល្អនៅក្នុងកុងឌុចទ័រធំ (larger conductor) ។

Screen Shot 2015-08-13 at 9.41.08 AM

  • រ៉េស៊ីស្តង់កើនឡើង ប្រសិនបើអង្កត់ផ្ចិត (A) កុងឌុចទ័រតូច (inversely proportional)
  • រ៉េស៊ីស្តង់កើនឡើង ប្រសិនបើប្រវែង (l) កុងឌុចទ័រកើនឡើង (directly proportional)

ចរន្តអគ្គិសនីរត់ឆ្លងកាត់ពីអង្គធាតុចម្លងមួយ ទៅអង្គធាតុចម្លងមួយទៀត ដែលវាត្រូវបានបង្ហាញដោយ រ៉េស៊ីស្ទីវីតេ (resistivity or specific resistance (ρ)) ។ រ៉េស៊ីស្ទីវីតេរបស់ ធាតុប្រាក់ (silver) គឺមានតម្លៃតូច ចំណែកឯលោហៈធាតុដូចជា ស្ពាន ឬទង់ដែង (copper) និងអាលុយមីញ៉ូម (aluminum) គឺមានភាពចម្លងចរន្តអគ្គិសនីបានល្អ (good conductor) ។

រ៉េស៊ីស្ទីវីតេរបស់លោហៈ ៖

  • ប្រាក់ (silver) = 0.0160 x Ωm
  • ស្ពាន (copper) = 0175 x Ωm
  • អាលុយមីញ៉ូម (aluminum) = 028 x Ωm

 ប្រភេទរ៉េស៊ីស្ទ័រ (resistor types)

រ៉េស៊ីស្ទ័រកាបូន និងហ្វីលលោហៈ (carbon & metal film resistors) :

  • មានស្រទាប់ចំហាយកាបូន (vaporized carbon layer) និងលោហៈ ត្រូវបានដាក់ នៅក្នុងបំពង់សេរ៉ាម៉ិច (ceramic tube) ។ បន្ទះលោហៈ មានទំរង់ជាបន្ទាត់ទឹករលក នៅផ្នែកបំពង់កែវ ជាគ្រឿងកំណត់តម្លៃរ៉េស៊ីស្តង់
  • ដោយសារស្រទាប់លោហៈមានកម្រាសក្រាស់ ធ្វើឲ្យថាមពលរបស់រ៉េស៊ីស្តង់ ប្រភេទនេះតូច
Wire Wound Resistor
Wire Wound Resistor

រ៉េស៊ីស្ទ័ររុំខ្សែភ្លើង (wire wound resistor)

  • រ៉េស៊ីស្ទ័រនេះមានខ្សែរុំជុំវិញបំពង់សេរ៉ាម៉ិច
  • ខ្សែភ្លើងត្រូវបានប្រើ ដោយសាររ៉េស៊ីស្ទ័រមានកម្រាស់ក្រាស់ វាផ្ទុកថាមពលបានធំ

 

Variable Resistor
Variable Resistor

រ៉េស៊ីស្ទ័រអាចកែប្រែតម្លៃ (variable resistors)

  • រ៉េស៊ីស្តង់អាចកែប្រែតម្លៃបានយ៉ាងងាយស្រួល
  • មានបន្ទះលោហៈជាបន្ទាត់ និងមេគុណ ដែលរ៉េស៊ីស្ទ័រអាចកែប្រែតម្លៃរ៉េស៊ីស្តង់

 

SDM Resistor
SMD Resistor

រ៉េស៊ីស្ទ័រ SMD

  • នៅផ្នែកខាងក្នុងរ៉េស៊ីស្ទ័រ មានខ្សែភ្លើងផ្សា
  • រ៉េស៊ីស្ទ័រត្រូវបានផ្សាភ្ជាប់ នៅលើផ្ទៃ នៃបន្ទះសៀគ្វី
  • មានផលប្រយោជន៍ដូចជា មានតម្លៃថោក រាងតូច និងមានគុណភាពល្អ

 

កូដពណ៌រ៉េស៊ីស្ទ័រ (resistor code color)

Color Code Chart

ក្នុងការគណនា កូដពណ៌រ៉េស៊ីស្ទ័រ ត្រូវបានជួយអ្នកឲ្យអាចកំណត់តម្លៃរ៉េស៊ីស្ទ័រ ដែលត្រូវបានកំណត់សម្គាល់ ដោយឆ្នូតពណ៌ (color band) ហើយវាមាន ឆ្នូតពណ៌ ជាច្រើនខុសៗគ្នា នៅលើរ៉េស៊ីស្ទ័រ ។

រ៉េស៊ីស្ទ័រអាចមានឆ្នូតពណ៌ពី 3, 4, 56 ពណ៌ ។ វាមានសារៈសំខាន់ ក្នុងការគណនា តម្លៃរ៉េស៊ីស្តង់ ដោយចាប់ផ្ដើមពីឆូតខ្សែនៅខាងដើមគេ ផ្នែកខាងលើក្បាលរ៉េស៊ីស្ទ័រ រាប់ពីឆ្វេងមកស្ដាំ ។

3 & 4 Band Resistor
3 & 4 Band Resistor

ឧទាហរណ៍ – រ៉េស៊ីស្ទ័រ ដែលមាន 4 ពណ៌ (4 colors band) : ពណ៌បៃតង (green), ពណ៌ខៀវ (blue), ពណ៌ក្រហម (red) និង ពណ៌មាស (gold)

  • ឆូតទី១ (បៃតង) & ឆូតទី២ (ខៀវ) = ជាតម្លៃលេខរ៉េស៊ីស្តង់ (numeral value)
  • ឆូតពណ៌ទី៣ (ក្រហម) = មេគុណរ៉េស៊ីស្តង់ (multiplying factor)
  • ឆូតទី៤ (មាស) = ដែនទទួលយកបាន (tolerance)

4-band-resistor-color-codeយោងលើតារាងកូដពណ៌រ៉េស៊ីស្តង់ខាងលើ យើងបាន ឆូតទី១ (បៃតង) = 5, ឆូតទី២ (ខៀវ) = 6, ឆូតទី៣ (ក្រហម) = x 100 និង ឆូតទី៤ (មាស) = ± 5%

 

រេស៊ីស្ទ័រដែលមានឆ្នូត៤ពណ៌ប្រភេទនេះមានរ៉េស៊ីស្តង់ ៖

R = 56 x 100 Ω ± 5% = 5600 Ω ± 5% = 5600 Ω ± 280 Ω

R = 5320 – 5880 Ω

ដូចនេះរ៉េស៊ីស្ទ័រនេះមានរ៉េស៊ីស្តង់ពី 5320 – 5880 Ω

ចុចទីនេះចង់ស្វែងយល់បន្ថែមអំពីការគណនារ៉េស៊ីស្តង់ដោយប្រើកូដពណ៌ !

ករណីពិសេស សម្រាប់រ៉េស៊ីស្ទ័រមាន៦ឆ្នូតពណ៌ (6 band resistors) ការគណនារ៉េស៊ីស្តង់ ត្រូវមានកំណត់សម្គាល់ថា ឆ្នូតពណ៌ទី៦ បង្ហាញអំពី មេគុណកម្ដៅរ៉េស៊ីស្តង់ (thermal coefficient)

6 Band Resistor
6 Band Resistor

ក្នុងករណីមួយចំនួន ពេលខ្លះ ឆ្នូតទី៦របស់រ៉េស៊ីស្ទ័រ បង្ហាញអំពី ភាពជាក់ស្ដែង របស់រ៉េស៊ីស្តង់ (reliability) ។ មើលវីឌីអូ Youtube ខាងក្រោម អំពីរបៀប គណនារ៉េស៊ីស្តង់ ដោយមើលកូដពណ៌ ។

Resistor Color Code


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application & Resistor Guide
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

 

Design a site like this with WordPress.com
Get started