ម៉ាល់ទីម៉ែត & អូស៊ីយ៉ូស្កូប

ភាពខុសគ្នារវាង អូស៊ីយ៉ូស្កូប (oscilloscope) និង ម៉ាល់ទីម៉ែតឌីជីថល (digital multimeter (DMM)) អាចប្រៀបធៀបដូចជា រូបភាព និង លេខ ។
ម៉ាល់ទីម៉ែត (DMM) គឺជាឧបករណ៍ សម្រាប់វាស់បានយ៉ាងច្បាស់លាស់ សញ្ញាដាច់ពីគ្នា (discrete signals), អាចអានលេខបានចាប់ពី 8 ខ្ទង់ឡើងទៅ សម្រាប់រង្វាស់ តង់ស្យុង (voltage), អាំងតង់ស៊ីតេចរន្ត (current) ឬ សញ្ញាហ្រ្វេកង់ (signal frequency) ។
ក៏ប៉ុន្តែ ម៉ាល់ទីម៉ែត (DMM) មិនអាចបរិយាយការមើលឃើញ ទំរង់រលកសញ្ញា (waveforms) ហើយបង្ហាញកម្លាំងរបស់វា, មិនអាចមើលឃើញ រូបរាងរលកសញ្ញា (wave shape) ឬ តំលៃកើតឡើងលឿនភ្លាមៗ (instantaneous value) នៃរលកសញ្ញា ។

អូស៊ីយ៉ូស្កូប ឬ ស្កូប (scope) បំពាក់មុខងារបន្ថែមពត៌មាន ដើម្បីការអានជាលេខ (numeric readings) នៃឧបករណ៍ ម៉ាល់ទីម៉ែត (DMM) ។ នៅពេលបង្ហាញ តំលៃលេខ រលកសញ្ញាមានល្បឿនលឿន (wave instantaneously) ហើយស្កូប ក៏អាចបង្ហាញអំពីរូបរាងរលកសញ្ញា (wave shape) បូករួមបញ្ចូល នូវអំព្លីទីតតង់ស្យុង (amplitude (voltage)) និង ហ្រ្វេកង់ (frequency) ។
ជាមួយមុខងារបង្ហាញពត៌មាន (visual information) រលកសញ្ញាបណ្ដោះ អាសន្ន (transient signal) ដែលអាចបង្កការគំរាមកំហែង ទៅប្រព័ន្ធអេឡិចត្រូនិច អាចបង្ហាញ (displayed), រង្វាស់ (measured), និង ផ្ដាច់ចេញ (isolated) ដោយប្រើឧបករណ៍ស្កូប (scope) ។
ឧបករណ៍ស្កូប អាចបង្ហាញជាលក្ខណៈក្រាហ្វិក (graphically) អំពីភាពខុសគ្នា (distortion) និង សម្លេងរំខាន (noise) ដែលអាចកើតមាន នៅក្នុងសញ្ញាណ អគ្គិសនី ។
ប្រើ ស្កូប (scope) ប្រសិនអ្នកត្រូវការ បរិមាណ (quantitative) និង គុណភាព (qualitative) នៃរង្វាស់អគ្គិសនី ។
ប្រើ ម៉ាល់ទីម៉ែត (DMM) ប្រសិនអ្នក ត្រួតពិនិត្យតំលៃជាក់លាក់ នៃ តង់ស្យុង (voltage), ចរន្តអគ្គិសនី (current), រ៉េស៊ីស្តង់ (resistance) និងប៉ារ៉ាម៉ែត អគ្គិសនីមួយចំនួនទៀត (electrical parameters) ។
Textbooks by Fluke Corporation, world leader in manufacturer, distribution and service of electronic test tools and software
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia




