មូលដ្ឋានគ្រិះនៃប្រព័ន្ធកុំព្យូព័រ

ប្រព័ន្ធកុំព្យូទ័រ (computer system) គឺជាគ្រឿងអេឡិចត្រូនិច (hardware) រួមមាន មេគ្រឿងបង្គុំ (main unit) ជាមួយនឹង មេបន្ទៈក្ដារអេឡិចត្រូនិច (motherboard) និង ភ្ជាប់ជាមួយឧបករណ៍ផ្សេងៗ ។
- មេបន្ទៈក្ដារអេឡិចត្រូនិច (motherboard) : ជួយគាំទ្រ ឧបករណ៍ផ្សេងៗដូចជា ៖ មីក្រូប្រូសេស័រ (microprocessor), ឧបករណ៍បញ្ចូល និង បញ្ចេញទិន្នន័យ (input and output unit), អង្គចងចាំខាងក្នុង (internal memory) និង ប្រព័ន្ធ (system bus) ។
- ប្រព័ន្ធប្រតិបត្តិការកណ្ដាល (microprocessor) : (CPU – Central Processing Unit) : CPU មានការងារ សម្រាប់ប្រតិបត្តិការតាមលំដាប់ (sequential processing) នៃការបញ្ជាកម្មវិធីកុំព្យូទ័រ (program commands) ។ ហ្រ្វេកង់របស់ប្រព័ន្ធប្រតិបត្តិការកណ្ដាល (microprocessor’s frequency) មានអត្ថន័យថា ជាចំនួនប្រព័ន្ធដំណើរការនីមួយៗ ដែលវាអាចប្រតិបត្តិ ក្នុងរយៈពេល 1 s ។ CPU មួយ ដែលមានទំហំ 4 GHz នាំឲ្យវាអាចប្រតិបត្តិបាន 4,000,000,000 ដំណើរការ ក្នុងយៈពេល 1 s ។
- អង្គចងចាំខាងក្នុង (internal memory) : អង្គចងចាំ រួមមាន អង្គចងចាំសម្រាប់តែអានទិន្នន័យ (read-only memory) និង អង្គចងចាំទិន្នន័យ (working memory) ។
- អង្គចងចាំសម្រាប់តែអានទិន្នន័យ (ROM – Read Only Memory) : ជាប្រភេទនៃ សមត្ថភាពផ្ទុកទិន្នន័យ (storage capacity) កម្មវិធីផ្សេងៗ ដែលមិនផ្លាស់ប្ដូរ (invariable programs) និងទិន្នន័យដែលឋិតនៅ (reside data) ។ នៅពេលកុំព្យូទ័របើក អង្គចងចាំប្រភេទនេះ ធ្វើឲ្យច្បាស់ថា កម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ ត្រូវបានដំណើរការ ទៅកាន់ អង្គចងបឋម (working memory (RAM)) ដែលយកចេញពី អង្គចងចាំខាងក្រៅ (external memory) ហើយបន្ទាប់មកចាប់ផ្ដើមដំណើរការ ។ នៅពេលកុំព្យូទ័របិទ ទិន្នន័យដែលស្តុកទុកនៅក្នុង ROM នៅដដែល ។

- អង្គចងចាំបឋម (primary or working memory) : (RAM – Random Access Memory) : វាគឺទីកន្លែងដែលកម្មវិធី (programs) និង ទិន្នន័យ (data) ត្រូវបានស្តុកទុក សម្រាប់ការចូលទៅដំណើរការម្ដងទៀតដដែលៗ (spontaneous access) ដោយប្រព័ន្ធកុំព្យូទ័រ ។ ទិន្នន័យនៅក្នុងអង្គចងចាំ ប្រភេទនេះ នឹងបាត់ នៅពេលគេបិទកុំព្យូទ័រ ឬគេអាចលុបវាចេញ ដោយប្រើកម្មវិធីបញ្ជា (software commands) ។
- ប្រព័ន្ធ (system bus) : វារាប់បញ្ចូល control bus សម្រាប់ត្រួតពិនិត្យ សញ្ញាផ្សេងៗ ។ ចំណែក address bus ប្រើសម្រាប់ ចូលទៅដំណើរការ ទីតាំងផ្សេងៗ របស់អង្គចងចាំជាក់លាក់ (specific memory locations) និង data bus គឺជាទិន្នន័យទាំងឡាយណា ដែលបញ្ជា (commands) និង ផ្ញើចេញទៅ (address) ដោយត្រូវបានបញ្ជូន (transmitted) ។
- ឧបករណ៍បញ្ចូល និង បញ្ចេញទិន្នន័យ (input and output unit) : (IO interface) : វាគ្រប់គ្រង ការទំនាក់ទំនងទិន្នន័យដែលមានច្រើនផ្នែក (multilateral data communications) នៅចន្លោះ CPU និងអង្គចងចាំបឋម (working memory) និង គ្រឿងរបស់កុំព្យូទ័រ ដូចជា កូនកណ្ដុរ (mouse) និង ក្តារចុច (keyboard) ។
- រនុកភ្ជាប់ការទាក់ទង (interfaces) : គឺជារនុកទំនាក់ទំនងអេឡិចត្រូនិច (communication ports) ដែលសញ្ញាផ្សេងៗ អាចផ្ទេរ ពីប្រព័ន្ធមួយ (ដូចជាកុំព្យូទ័រ [PC]) ទៅប្រព័ន្ធផ្សេងទៀត (ដូចជាម៉ាស៊ីនបោះពុម្ព [printer]) ។ រនុកទំនាក់ទំនង (interface) អាចចាប់យកសញ្ញា ដោយកាតដោត (plug-in card) ឬ ឆ្នុកអេឡិចត្រូនិច (plug-in connections) ។

- រនុកប៉ារ៉ាឡែល (parallel interface) : អាចផ្ទេរទិន្នន័យ 8 bits ក្នុងពេលដំណាលគ្នា ឆ្លង ។ ជាឧទាហរណ៍ រនុករបស់ម៉ាស៊ីនព្រីន (printer port) ។ រនុកប្រភេទនេះ កុំព្យូទ័រតម្រូវឲ្យបំពាក់មកជាមួយ រនុកមានរន្ធភ្ជាប់ 25 (25-pin plug) ខណៈដែលម៉ាស៊ីនព្រីន អាចមានរន្ធភ្ជាប់រហូតដល់ 36 (centronics plug) ។
- រនុកស៊េរី (serial interface) : ត្រូវផ្ទេរចំនួន bits ដោយផ្នែកៗ ជារៀងតៗគ្នា (serial transmission) ដែលឆ្លងកាតខ្សែភ្លើងតែមួយ ។ ជាឧទាហរណ៍ រនុកភ្ជាប់ កូនកណ្ដុរ (mouse connection) ។ រនុកខាងក្រៅ (external interface) ត្រូវបានសំដៅផងដែរ ចំពោះ រនុក 24 ឬ RS 232 ។ ជាធម្មតាវាមាន 9 រន្ធភ្ជាប់ ។
Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German Edition was Written by Technical Instructor, Engineers and Technicians
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia




