Oil Level Sensor

ញ្ញាណករវាស់កម្រិតប្រេងម៉ាស៊ីន


How Capacitive Liquid Level Sensors Work

មុខងារញ្ញាណករកម្រិតប្រេងម៉ាស៊ីន

កម្រិតប្រេងម៉ាស៊ីនបង្ហាញបានតាមរយៈ ការដាសតឿនអ្នកបរឡាន នៅពេលកម្រិត ប្រេងរំអិល ធ្លាក់ចុះទាបពេក ។ ឧបករណ៍ សម្រាប់ត្រួតពិនិត្យ ស្ថិតនៅខាងក្រោម ឬនៅចំហៀងទម្រប្រេង (oil pan) ។

កម្រិតប្រេងអាចត្រួតពិនិត្យបាន ដោយប្រីវិធី 2 យ៉ាង ៖

  • ឆ្នុកវាស់កម្រិតប្រេង (oil level switch)
  • ញ្ញាណករវាស់កម្រិតប្រេង (oil level sensor)

ឆ្នុកវាស់កម្រិតប្រេង (oil level switch)

ឆ្នុកវាស់បម្រិតប្រេងមាន 2 ទីតាំង ៖

  • ទីតាំងបើក (open) : កម្រិតប្រេងគ្រប់
  • ទីតាំងបិទ (closed) : កម្រិតប្រេងទាបពេក

ឆ្នុកវាស់កម្រិតប្រេងមាន 2 ប្រភេទ ៖

  • បន្ទៈលោហៈ (reed contact) : ប្រសិនបើកម្រិតប្រេងរំអិល ធ្លាក់នៅក្រោម កម្រិតអប្បបរមា (minimum level) មេដៃក (magnet) នឹងភ្ជាប់បន្ទៈលោហៈ ស្តើង (reed contact) ជាមួយគ្នា បន្ទាប់មកចរន្តនិងឆ្លងកាត់ ឬគេហៅថា សៀគ្វីបិទ
  • អង្គធាត់ចម្លងចរន្ត (electrical conductivity) : ដំណើរការរបស់ ឆ្នុកវាស់ កម្រិតប្រេង យោងលើ ការចម្លងចរន្តអគ្គិសនី នៅក្នុងអង្គធាតុរាវ ឬប្រេងរំអិល
oil level switch types
oil level switch types

មានអេឡិចត្រូត 2 (two electrodes) បានដាក់នៅទីតាំង ដែលប្រេង មានកម្រិត អប្បបរមា (minimum level) ។ នៅពេលកម្រិតប្រេង ធ្លាក់ចុះដល់ ខាងក្រោម អេឡិចត្រូត បន្ទាប់មករ៉េស៊ីស្តង់ (resistance) នៅចន្លោះផ្ទៃប៉ះអេឡិចត្រូត កើនឡើងខ្ពស់ទៅៗ ព្រោះនៅពេល កម្រិតប្រេងធ្លាក់ចុះ និងមានខ្យល់ប៉ះ ផ្ទៃអេឡិចត្រូត ជំនួសអង្គធាតុរាវ ហើយខ្យល់ ស្ទើរតែគ្មានភាពចម្លង ចរន្តអគ្គិសនី ។

សៀវគ្វីអាំភ្លី (amplifier circuit) នៅខាងក្នុងគ្រឿងបង្គុំឆ្នុកវាស់កម្រិតប្រេង (switch assembly) បង្កើត ការកំណត់សញ្ញា (identifiable signal) ទៅឲ្យ ម៉ូឌុល អេឡិចត្រូនិចឡាន  (engine control unit) ។

ញ្ញាណករវាស់កម្រិតប្រេង (oil level sensor)

ញ្ញាណករកម្រិតប្រេង មិនមែនគ្រាន់តែអាចចាប់យកសញ្ញា នៅពេលកម្រិត ប្រេងរំអិល ធ្លាក់ចុះទាបប៉ុណ្ណោះទេ វាថែមទាំងអាចកំណត់ បរិមាណប្រេងម៉ាស៊ីន  (actual oil level) ។

BMW E46 oil level sensor
BMW E46 oil level sensor

កម្រិតប្រេងរំអិលអាចកំណត់បាន ជាមួយនឹងប្រភេទញ្ញាណករ (sensor types) ៖

  • Potentiometer
  • Inductive
  • Capacitive
  • Electro-thermal

ឧបករណ៍វាស់អេឡិចត្រូម៉ូទីវ/បម្រែបម្រួលអនុភាព (potentiometer)

ម៉ូឌុលអេឡិចត្រូនិច (control unit) ផ្គត់ផ្គង់ចរន្តជាប់ (DC) ដែលមានតំលៃតង់ស្យុង ទៅឲ្យញ្ញាណករ (sensor) ។ តំលៃតង់ស្យុងដើម (actual voltage) នៅលើផ្ទៃប៉ះលោហៈ (sliding contact) អាស្រ័យលើទីតាំងទំនាក់ទំនងនៃផ្ទៃប៉ះ នៅលើឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។ តំលៃតង់ស្យុង ត្រូវបានបញ្ជូនទៅឲ្យ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) ។

ការផ្លាស់ប្តូរកម្រិតប្រេងរំអិល ធ្វើឲ្យចលនានៃផ្ទៃប៉ះលោហៈប៉ះទៅនឹងឆ្នូតរ៉េស៊ីស្តង់ (resistive strip) ។

តំលៃតង់ស្យុងនៅក្នុងញ្ញាណករ មានពី 0.24.8 V ។ ប្រសិនបើតង់ស្យុងធ្លាក់ចុះ លើសពីតំលៃនេះ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) អាចនឹងកំណត់ថា ប្រាកដជា មានបញ្ហានៅក្នុងសៀគ្វីអគ្គិសនី ។

potentiometer
potentiometer

ញ្ញាណករម៉ាញ៉េទិច (inductive sensor)

ញ្ញាណករ (sensor) រួមបញ្ចូល របុម (coil) និងស្នូល (core) ដែលអាចមានចលនា ទៅក្រោយ ទៅមុខ នៅក្នុងរបុម ។

ទីតាំងនៃស្នូលរបស់ញ្ញាណករ កំណត់បរិមាណបម្រែបម្រួលចរន្តអគ្គិសនី (inductance) នៅក្នុងរបុម ។

នៅពេលដែលស្នូលលោហៈ (core) រំកិលចូលទៅក្នុង របុម នោះរ៉េស៊ីស្តង់របុម (coil’s resistance) ផ្លាស់ប្តូរ ដែលចរន្តបង្កើនជាអតិបរមា (maximized) ។ ដូច្នេះ វានឹងប្រើ ការពន្យាពេល សម្រាប់ឲ្យចរន្តអតិបរមា រត់ឆ្លងកាត់សៀគ្វី ។ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) វាស់រយៈពេលតម្រូវឲ្យចរន្តអគ្គិសនីកើនឡើងដល់ 50 mA

inductive sensor
inductive sensor

ញ្ញាណករចម្លងចរន្តអគ្គសិនី (capacitive sensor)

ញ្ញាណករ (sensor) រួមមានស៊ីឡាំងចម្លងចរន្តអគ្គិសនី 2 មានចលនាប៉ះគ្នាទៅវិញទៅមក ។ នៅចន្លោះស៊ីឡាំងទាំង 2 មានស្រទាប់ប្រេង ដែលប្រេងក្លាយជាអង្គធាត់ចម្លងចរន្ត ។

បរិមាណនៃបម្រែបម្រួលចរន្ត (capacitor change) មានន័យថាកម្រិតប្រេង ឬចំណុះប្រេងផ្លាស់ប្ដូរ ។

ញ្ញាណករ (sensor) ផ្ទុកដោយសៀគ្វីអាំភ្លី (amplification circuit) សម្រាប់បំលែងរង្វាស់ នៃសញ្ញា ដែលម៉ូឌុលអេឡិចត្រូនិចអាចអានបាន ។

capacitive sensor
capacitive sensor

ញ្ញាណករអេឡិចត្រូទ៉ែម៉ូ (electro-thermal sensor)

នៅក្នុងញ្ញាណករមានបង្គុំសៀគ្វី (integrate circuit) សរសៃលោហៈក្តៅ (heated filament) ។

សម្រាប់រយៈពេលខ្លី សីតុណ្ហភាពរបស់សរសៃលោហៈ ត្រូវបានទទួលកម្ដៅ ដោយចរន្តថេរ (constant current) ។ ប្រេងរំអិលបញ្ចុះត្រជាក់សរសៃលោហៈល្អជាងខ្យល់ ហើយនៅពេល ញ្ញាណករ វាស់កម្រិតប្រេង (oil level sensor) លិចប្រេងចូល វានឹងចាប់ផ្ដើមចុះត្រជាក់ ។

ខ្សែភ្លែងដែលមានសីតុណ្ហភាពខ្ពស់ មានរ៉េសីស្តង់ខ្ពស់ផងដែរ ។ ដូចនេះ នៅពេល សរសៃលោហៈក្តៅ នាំឲ្យរ៉េសីស្តង់កើនឡើង និងធ្វើឲ្យតង់ស្យុងធ្លាក់ចុះ ។

electro-thermal sensor
electro-thermal sensor

Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Oil Pressure Sensor

ញ្ញាណករត្រួតពិនិត្យសំពាធប្រេង


Screen Shot 2015-09-22 at 9.13.55 AM
Oil Pressure Sensor Location

មុខងារ និងទីតាំង ញ្ញាណករសំពាធប្រេង

ការបាត់សំពាធប្រេងម៉ាស៊ីន អាចធ្វើឲ្យម៉ាស៊ីនខូចខាត ។ ករណីនេះ ភ្លើងសញ្ញា សំពាធប្រេង ខុសប្រក្រតី (low oil pressure warning lamp) ត្រូវបានប្រើ សម្រាប់ដាសតឿនអ្នកបរឡាន ប្រសិនបើសំពាធប្រេងធ្លាក់ចុះទាប ។

សំពាធប្រេងត្រូវបានត្រួតពិនិត្យមាន 2 របៀប ៖

  • ឆ្នុកសំពាធប្រេង (oil pressure switch)
  • ញ្ញាណករសំពាធប្រេង (oil pressure sensor)

ឆ្នុកសំពាធប្រេង ឬញ្ញាណករ ជាធម្មតាបំពាក់នៅផ្នែកចំហៀង នៃតួម៉ាស៊ីន (engine block) ក៏ប៉ុន្តែ ឆ្នុក ឬញ្ញាណករទី 2 ត្រូវបានបំពាក់បន្ថែមនៅក្បាលស៊ីឡាំង (cylinder head)

ឆ្នុកសំពាធប្រេង (oil pressure switch) គឺអាចត្រួតពិនិត្យ ភ្លើងសញ្ញាដាសតឿន (warning lamp) ដោយផ្ទាល់ គឺត្រូវភ្ជាប់ខ្សែម៉ាសដី (ground connection) ឆ្លងកាត់តួម៉ាស៊ីន នៅពេលដែលសំពាធប្រេងធ្លាក់ចុះ ។

oil pressure warning light
oil pressure warning light

ញ្ញាណករសំពាធប្រេង (oil pressure sensor) ផ្ដល់សញ្ញាទៅឲ្យ ម៉ូឌុលអេឡិចត្រូនិចឡាន (ECU) ហើយម៉ូឌុលអេឡិចត្រូនិច ត្រួតពិនិត្យដំណើរការ នៃភ្លើងសញ្ញាដាសតឿន នៅពេលដែល សំពាធប្រេង ធ្លាក់ចុះទាបពេក ។

 

ឆ្នុកសំពាធប្រេង (oil pressure switch)

ឆ្នុកសំពាធប្រេង គឺជាសៀគ្វីចំហ (electrically open) ឬសៀគ្វីបិទ (closed state) ។ សំពាធប្រេងម៉ាស៊ីនដាកកម្លាំងប្រឆាំង នឹងភ្នាសស្ដើង (membrane) ធ្វើឲ្យរឺស័របំណែន ។ សកម្មភាពនេះ ធ្វើឲ្យបើកតំណរភ្ជាប់ម៉ាស (ground contact) នៅខាងក្នុងឆ្នុកសំពាធប្រេង ។ ឆ្នុកសំពាធប្រេង ជាខ្សែម៉ាសធម្មតា ឆ្លងកាត់តួម៉ាស៊ីន ។

oil pressure switch
oil pressure switch

ញ្ញាណករសំពាធប្រេង (oil pressure sensor)

មិនដូច ឆ្នុកសំពាធប្រេង ដែលជាសៀគ្វីចំហ ឬសៀគ្វីបិទ ញ្ញាណករសំពាធប្រេង (oil pressure sensor) វាស់សំពាធពិតប្រាកដរបស់ប្រេងម៉ាស៊ីន ។

ញ្ញាណករសំពាធប្រេង ត្រូវបានភ្ជាប់ទៅនឹងម៉ូឌុលអេឡិចត្រូនិច (ECU) ដែលមាន ប៉ូលវិជ្ជមាន (positive) ខ្សែម៉ាសដី (ground) សញ្ញាពីខ្សែភ្លើងភ្ជាប់ (signal wire connection) ។

ញ្ញាណករសំពាធប្រេងមាន 2 ប្រភេទ ៖

  • Piezo-pressure sensor: ឧបករណ៍វាស់ ត្រូវបានដាក់នៅក្នុងភ្នាសស្ដើង (membrane) ។ សំពាធរបស់ភ្នាស លូតទ្រង់ទ្រាយ របស់ឧបករណ៍វាស់ ដែលវាផ្លាស់ប្ដូរ តំលៃរ៉េស៊ីស្តង់ (resistance value) នៅក្នុងឧបករណ៍វាស់ ។
Pizo-pressure sensor
Pizo-pressure sensor
  • Capacitive pressure sensor: ញ្ញាណករ មានបន្ទៈនឹងថ្កល់ (fixed plate) និងបន្ទៈមានចលនា (movavle plate) ។ សំពាធប្រេង ធ្វើឲ្យបម្រែបម្រួលចម្ងាយ បន្ទៈទាំង 2 ដែលធ្វើឲ្យតំលៃរបស់កាប៉ាស៊ីតេផ្លាស់ប្តូរ ។
capacitive pressure sensor
capacitive pressure sensor

ញ្ញាណករសំពាធប្រេងទាំងអស់ មានសៀគ្វីអាំភ្លីមួយ (amplification circuit) ដែល បំលែងរង្វាស់តំលៃ (measured value) ទៅជាសញ្ញា ដែលម៉ូឌុលអេឡិចត្រូនិចឡាន (ECU)  អាចបកប្រែបាន ។

វីឌីអូ youtube ខាងក្រោមជាការបង្ហាញអំពីបៀបធ្វើតេស្ត ឆ្នុកសំពាធប្រេង (oil pressure switch) :

Testing of Oil Pressure Switch


Textbook by Electude Beheer B.V. World’s Leading Automotive E-learning Application
Prepared by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Temperature Sensor

សែនស័រសីតុណ្ហភាព


Engine Coolant Temperature Sensor
Engine Coolant Temperature Sensor

សែនស័រសីតុណ្ហភាព (temperature sensors) ត្រូវបានប្រើសំរាប់ថតយក សីតុណ្ហភាព ដោយប្រព័ន្ធអេឡិចត្រូនិច ។ វាត្រូវបានប្រើនៅក្នុងម៉ាស៊ីនឡាន ជាឧទាហរណ៍ សែនស័រសីតុណ្ហភាពខ្យល់ (air temperature sensor) ឬ សែនស័រសីតុណ្ហភាពឥន្ធនៈ (fuel temperature sensor) និង សែនស័រកម្ដៅទឹក ស្អំម៉ាស៊ីន (coolant temperature sensor) ។ វត្ថុធាតុផ្នែកខាងក្រៅ របស់សែនស័រផលិតឡើងអំពី សឺមីកុងដុចទ័រ (semiconductor) ដែលវាអាច បំបែររង្វាស់ កម្រិតសីតុណ្ហភាព ។ សែនស័រសីតុណ្ហភាពជាប្រភេទ មេគុណសីតុណ្ហភាពអវិជ្ជមាន (negative temperature coefficient (NTC)) ។ ឧប្រសិនបើសីតុណ្ហភាពកើនឡើង នឹងធ្វើឲ្យរ៉េស៊ីស្តង់របស់ញ្ញាណករធ្លាក់ចុះ ។

ដូចគ្នាជាមួយរ៉េស៊ីស្តង់ (resistance) តង់ស្យុងធ្លាក់ចុះនៅក្នុង NTC បើតង់ស្យុង ធ្លាក់ចុះ កាន់តែតូច មានន័យថាសីតុណ្ហភាពកំពុងកើនឡើង ។ វាអាចត្រួតពិនិត្យបានដោយប្រើឧបករណ៍ ម៉ាល់ទីម៉ែតឌីជីថល (multimeter) ។ សូមមើលវីឌីអូ នៃការធ្វើតេស្តញ្ញាណករសីតុណ្ហភាពខាងក្រោម !

Engine Coolant Temperature Sensor Resistance Checking

ប្រសិនបើម៉ូឌុលអេឡិចត្រូនិច (control unit) ផ្ដល់តង់ស្យុង 5 V នៅខ្សែលេខ 5 (មើលរូបភាពខាងក្រោម) ហាញរង្វាស់ (measuring instrument) ត្រូវតែចង្អុលប្រាប់ថា តង់ស្យុងធ្លាក់ចុះតិចជាង 5 V ដែលសីតុណ្ហភាពកំពុងកើនឡើង ។ នៅគ្រប់សីតុណ្ហភាព រ៉េស៊ីស្តង់ NTC ធ្លាក់ចុះស្ទើរតែស្មើរសូន្យ ។ ក្នុងករណីនេះ ហាញរង្វាស់ ថតបានដំលៃតង់ស្យុងលើសពីសូន្យ ។

 

Voltage Drop with Resistance
Voltage Drop with Resistance

ប្រសិនបើរ៉េស្តង់ ត្រូវបានវាស់ ជំនួសឲ្យការធ្លាក់ចុះនៃតង់ស្យុង (voltage drop) ឆ្នុកអេឡិចត្រូនិច (plug-in connection) ភ្ជាប់ទៅ ម៉ូឌុលអេឡិចត្រូនិចឡាន (control unit) ត្រូវតែចាប់យកពត៌មានបាន ។ រង្វាស់នៃដំលៃរ៉េស៊ីស្តង់ ត្រូវតែផ្ទៀងផ្ទាត់ជាមួយ ដំលៃបញ្ញាត្តិ (values prescribed) ដោយរោងចក្រផលិតឡាន ។ ជាទូទៅលក្ខណៈរបស់ NTC ត្រូវបានបង្ហាញជាលក្ខណៈខ្សែកោង ។

Characteristic Curve of an NTC
Characteristic Curve of an NTC

Textbook by EUROPA LEHRMITTEL, Modern Automotive Technology
The German edition was written by technical instructor, engineers and technicians
Prepared  by Tiv Dararith, Mechanical Engineer at Institute of Technology of Cambodia

Design a site like this with WordPress.com
Get started